មន្រ្តី ច្រកទ្វារអន្តរជាតិដូង(ហៅបានឡែម) ស្រុកកំរៀង ២នាក់ វាយគ្នាបែកក្បាលហូរឈាម ព្រោះតែជម្លោះពាក្យសម្តី

 

រឿងហេតុបានកើតឡើង នៅក្នុងស្រុកកំរៀង ដែលគឺដឹងថាកើតចេញពីជម្លោះពាក្យសម្តីរវាងលោកវរៈសេនីយ៍ត្រី ហែម វិបូឡា អធិការរង នៃអធិការដ្ឋាននគរបាលស្រុកកំរៀង និងលោក វរៈសេនីយ៍ទោ ហេង គឹមស៊ាង នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិដូង(ហៅបានឡែម)កម្ពុជា-ថៃ កាលពីវេលាម៉ោង១៨ជាងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

តាមប្រភពពេត៌មានដែលទីភ្នាក់ងារ អេចអញូស៍ ធីវី (HR News TV) ទទួលបាន បច្ចុប្បន្ន នេះ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ លោកវរៈសេនីយ៍ត្រី ហែម វិបូឡា អធិការរង នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានដាក់ពាក្យប្តឹងលោក វរៈសេនីយ៍ទោ ហេង គឹមស៊ាង នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិដូង(ហៅបានឡែម)៕