ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សពលោកយាយធម្មចារិនី សីលវតី ហង្ស ឡុង ដែលត្រូវជាម្តាយបង្កើត ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន

 

ព្រឹកថ្ងៃសុក្រ ៣ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សពលោកយាយធម្មចារិនី សីលវតី ហង្ស ឡុង ដែលត្រូវជាម្តាយបង្កើត ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ដែលបាន ទទួលមរណភាពកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្នុងព្រះជន្មាយុ ៧៨ឆ្នាំ ដោយជរាពាធ ដែលបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានលេខ ២២៦ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕