ភ្នំពេញ ៖ ថ្ងៃសុក្រ ៣ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង មេបញ្ជាការកងទ័ព ជេីងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបេីកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្គ្រោះមហន្តរាយ និងវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបេីក ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី៦ នៅទីបញ្ជាការដ្ឋានទ័ពពិសេស ឆ័ត្រយោង៩១១៕