ដើមឈើក្រញូងចំនួនបួនដើមមានអាយុកាលប្រមាណ៥០ឆ្នាំ ត្រូវជនមិនស្គាល់អត្តសញ្ញាណលួចកាប់ ស្ថិតនៅក្នុងចម្ការពូជឈើក្រញូងដែលមានទំហំ ១ ៨៨០ ហិកតា ខេត្តសៀមរាប

 

ដើមឈើក្រញូងចំនួនបួនដើមមានអាយុកាលប្រមាណ៥០ឆ្នាំ ត្រូវជនមិនស្គាល់អត្តសញ្ញាណលួចកាប់ នេះបើយោងតាម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជម្រាបជូនសាធារណជន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២៕

ដើមឈើក្រញូងចំនួនបួនដើម ដែលជនមិនស្គាល់អត្តសញ្ញាណលួចកាប់នោះ នៅក្នុងចម្ការពូជឈើក្រញូងដែលមានទំហំ ១ ៨៨០ ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំកន្ទួត ស្រុកស្វាយលើ និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានគ្រប់គ្រងនិងអភិវឌ្ឍតាំងពីឆ្នាំ២០២១៕