បើយោងតាមគណនេយហ្វេសប៊ុក របស់ ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រហែលជាង៤ម៉ោងមុនបានសរសេរបង្ហោះដោយមានខ្លឹមសារថា៖ ដូចបាននិយាយពីមុនអញ្ចឹង ! គ្រាន់តែតុលាការកម្ពុជាកាត់ទោសកូនជឹងគេភ្លាម លោកច្រមុះស្រួច អង្គការច្រមុះស្រួច និង អង្គការសុីលុយពីច្រមុះស្រួច ស្រែកខ្ទរខ្ទារពីរឿង«សេរីភាពនៃការបញ្ចេញមតិ» តែពួកគាត់ធ្វើមិនដឹងពីសំនួរដែលខ្ញុំសួរកាលពីជាង ៩០ ថ្ងៃមុន ដែលថា «ហេតុអី»គាត់បិទ Russia Today, Sputnik និង ដាក់សារព្រមានលើរាល់ការផ្សាយនានារបស់រុស្សុី ចាប់តាំងពីមានសង្គ្រាមរុស្សុី-អ៊ុយក្រែន មក ? កម្ពុជា ប្រឆាំងការវាយលុករបស់រុស្សុីទៅលើអ៊ុយក្រែន ឈរលើគោលការណ៍ដែលសម្តេចតេជោបានលើកហើយ គឺកម្ពុជាប្រឆាំងរាល់ការគំរាមប្រើកម្លាំង និង ការប្រើកម្លាំងក្នុងរាល់ដំណោះស្រាយរវាងប្រទេសមួយនិងប្រទេសមួយ ប៉ុន្តែចង់ដឹងថាតើពួកគាត់ប្រើជញ្ជីងតែមួយក្នុងរឿង«សេរីភាពនៃការបញ្ចេញមតិ»នេះ ឬ យ៉ាងណា ?