ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រដំឡើងរថយន្តFORD របស់ក្រុមហ៊ុនRMA AUTOMOTIVE (CAMBODIA) CO.,LTD. តម្លៃប្រមាណ២១លានដុល្លារ ស្ថិតក្នុងខេត្តពោធិ៍សាត់

 

ខេត្តពោធិ៍សាត់ ៖ ថ្ងៃព្រហស្បតិ៍ ២ រោច ខែជេស្ឋ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្របង្គុំ និងដំឡើងរថយន្ត FORD ប្រភេទFord Renger និងFord Everest របស់ក្រុមហ៊ុនRMA AUTOMOTIVE (CAMBODIA) CO.,LTD. តម្លៃប្រមាណ២១លានដុល្លារ ដែលសាងសង់ឡើងនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់៕