អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការមួយ ដោយសម្តែងការសោកស្តាយជាខ្លាំង ចំពោះពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួន ដែលបានប្រឌិតព័ត៌មាន វាយប្រហារមកលើរាជរដ្ឋាភិបាល

 

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការមួយ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ដោយសម្តែងការសោកស្តាយជាខ្លាំង ចំពោះពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួន ដែលបានប្រឌិតព័ត៌មាន និងវាយប្រហារតាមរយៈប្រព័ន្ធផ្សព្វផ្សាយបរទេសជាខេមរភាសាដោយវោហាសាស្រ្តខុសពីការពិត គ្មានការទទួលខុសត្រូវ ស្តីពីការអនុវត្តនរដ្ឋធម្មនុញ ជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា វោហាសាស្រ្តគ្មានតម្លៃជាប្រជាពលរដ្ឋថ្លៃថ្នូរ ជាពិសេសជាអ្នករស់នៅក្នុងអរិយប្រទេសរួចទៅហើយនោះ គឺបញ្ជាក់បង្ហាញពីចេតនាទុច្ចរិតបង្កាច់បង្ខូច នឹងឥរិយាបទប្រទូសរ៉ាយជាមួយមាតុប្រទេសរបស់ខ្លួន៕

CATEGORIES
Share This