ថ្ងៃសៅរ៍ ១២ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សហភាពសហព័ន្ធយុវជនកម្ពុជា បានគាំទ្រ ចំពោះដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្តិទី៥ កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅដោយរលូន។
សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរួមចំណែកកសាងនូវប្រទេសកម្ពុជាមួយពោរពេញដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ស្របតាមបេសកកម្មដែលមានចែងក្នុងលក្ខន្តិកៈរបស់ខ្លួន សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអង្គការមិនមែនរដ្ឋាភិបាល ប្រមូលផ្តុំយុវជនកម្ពុជាពីគ្រប់ទិសទីធំជាងគេនៅទូទាំងប្រទេសតែងតែចូលរួមសង្កេតការណ៍នៅគ្រប់ដំណើរការបោះឆ្នោតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ មក ដើម្បីរួមចំណែកក្នុងកិច្ចដំណើរការប្រជាធិបតេយ្យនៅកម្ពុជា៕