លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចជំនាញ ចាប់ខ្លួននៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវបំបែកផ្លូវជាតិលេខ៥ ចូលវត្តចំការឃ្នុល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តាមប្រភពព័ត៌មានដែលទទួលបាន ករណី ចាប់ខ្លួន លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ នេះ ដោយមានកម្លាំចូលរួម អាវុហត្ថផ្ទៃប្រទេសចំនួន ៤នាក់ រថយន្តមួយគ្រឿង និងកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ១០នាក់ ព្រមទាំងកម្លាំងចម្រុះ ដោយមានពាក្យបណ្តឹង ប្រហែលទិញដី ចេញសែកស្អុយឱ្យគេ។
ការ ចាប់ខ្លួន លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវបានគេនិយាយថាអនុវត្តន៍តាមដីការ បង្គាប់ របស់ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ៕