លោក នួនច័ន្ទសុភ័ក្រ្ត និងប្រភពឈ្មោះ ចែរ៉ានី បានឃុបឃិតគ្នាលួចធ្វើ ប័ណ្ណព្រំដែន កម្ពុជា-ថៃ VIP ត្រូវបានបែកធ្លាយប្រភពចេញមកខាងក្រៅធ្វើឱ្យមតិមហាជនមានការរិះគន់យ៉ាងខ្លាំងមកលើលោកឧត្តមសេនីយ៍ត្រី អ៊ីចំរើន ប្រធានច្រកអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
តាមប្រភពព័ត៌មានដែលបានបែកធ្លាយចេញមកខាងក្រៅបានឱ្យដឹងថា លោក នួនច័ន្ទសុភ័ក្រ្ត មានតួនាទីរងច្រកស្តីទីច្រកទ្វារអន្តរជាតប៉ោយប៉ែត បានបើកភ្លើងខៀវឱ្យប្រពន្ធឈ្មោះ ចែរ៉ានី រត់ឯកសារធ្វើ ប័ណ្ណព្រំដែន កម្ពុជា-ថៃ VIP ដោយក្នុងមួយនាក់ៗយកតំលៃ1500បាត ដែលវាផ្ទុយពីការកំណត់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលតម្រូវឱ្យបង់តម្លៃតែ២ម៉ឺនរៀលតែប៉ុណ្ណោះ។
លោក ឧត្តមសេនីយ៍ត្រី អ៊ីចំរើន ប្រធានច្រកអន្តោសប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបំភ្លឺថាលោក នួនច័ន្ទសុភ័ក្រ្ត មានតួនាទីរងច្រកស្តីទីច្រកទ្វារអន្តរជាតប៉ោយប៉ែត បានបើកភ្លើងខៀវឱ្យប្រពន្ធឈ្មោះ ចែរ៉ានី រត់ឯកសារធ្វើ ប័ណ្ណព្រំដែន កម្ពុជា-ថៃ VIP គឺជារឿងបុគ្គល៕