ភ្នំពេញ ៖ មន្ដ្រីយោធាម្នាក់ បានយកកាំភ្លើងខ្លីបាញ់សម្លាប់ប្រពន្ធខ្លួនឯង បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ជា អូន (ត្រូវជាប្តី)និងជនរងគ្រោះឈ្មោះ នូ សុខនីតា (ត្រូវជាប្រពន្ធ) អ្នកទាំងពីរបានលែងលះបាន៣ខែ តែមិនទាន់ដាច់ស្រេចដោយជនសង្ស័យឈ្មោះ ជា អូន នៅតែស្រលាញ់ប្រពន្ធដោយបាននិយាយលួងលោមអង្វរច្រើនលើកច្រើនសារ នៅតែមិនចុះសម្រុងនឹងគ្នាកើតចិត្តក្តៅបានមករករឿងអតីតប្រពន្ធ ដល់ផ្ទះ រហូតដកកាំភ្លើងបាញ់សម្លាប់អតីតប្រពន្ធចំនួន២គ្រាប់ និងបាញ់ខ្លួនឯង១គ្រាប់តែមិនស្លាប់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនបាននៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុជនសង្ស័យឈ្មោះ ជា អូន បានសរសេរបង្ហោះរៀបរាប់ថា សម្លាប់ប្រពន្ធ‘ខ្ញុំសុំទោសម៉ាក់ប៉ាសងខាងកូនមិនចង់ធ្វើអញ្ចឹងទេព្រោះតែក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបានហើយប្រពន្ធខ្ញុំគេមិនផ្ដល់ឱកាសឲ្យខ្ញុំទេខ្ខំព្យាយាមខ្លាំងណាស់កន្លងមកខ្ញុំប្រាប់ហើយថាកុំឱ្យកុហកខ្ញុំ បំពានខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាស់មិនចង់ឱ្យអ្នកណាបានប្រពន្ធខ្ញុំទេកូនសុំទោសម៉ាក់ប៉ាខ្ញុំពិបាកធ្វើចិត្តខ្លាំងណាស់ខ្ញុំមិនចង់បែកពីប្រពន្ធខ្ញុំទេសូមម៉ាកប៉ាជួយដាក់ខ្ញុំនិងប្រពន្ធរបស់ខ្ញុំជាមួយគ្នាអស់មួយជីវិតកូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ជួយមើលកូនខ្ញុំផងទ្រព្យដែលខ្ញុំមាននិងប្រពន្ធខ្ញុំដល់ឱ្យនិងថែរក្សាកូនខ្ញុំផងកូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបាន៕