គ.ជ.ប បង្ហាញលទ្ធផល ២៥ រាជធានី ខេត្ត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២២

 

ថ្ងៃសុក្រ ១១ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) បានចេញ លិខិត ជូនដំណឹង លេខ: ០៧៨ (គ.ជ.ប) ដល់គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ គ.ជ.ប ទទួលស្បោង ឃ និងកញ្ចប់ ឃ ពិសេស ព្រមទាំងសម្ភារ ឯកសារពាក់ព័ន្ធពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត(គធ.ខប) ទាំង ២៥។