តុលាការកំពូល គ្រោងនឹងប្រកាសសាលដីកា សំណុំរឿង បាក់រលំអាគារនៅខេត្តព្រះសីហនុ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ និងឈានរហូតដល់បញ្ចប់នីតិវិធី

 

ក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងអង្គជំនុំជម្រះតុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល ជាមេធាវីតំណាងឲ្យជនរងគ្រោះនិងដើមបណ្ដឹងរដ្ឋប្បវេណី ចំនួន៤៨នាក់ ក្នុងករណីបាក់រលំអគារននៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ។
កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ តុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល បានបើកជំនុំជម្រះ សំណុំរឿងខាងលើ ដែលបានកើតហេតុឡើងចាប់តាំងពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ មកម្លេះ

តាមប្រភពព័ត៌មានដែលទទួលបាន គឺតុលាការកំពូល គ្រោងនឹងប្រកាសសាលដីកា សំណុំរឿង បាក់រលំអាគារនៅខេត្តព្រះសីហនុ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ និងរហូតឈានដល់បញ្ចប់នីតិវិធី៕