ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានអញ្ជើញបោះឆ្នោតបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ រួចរាល់ហើយ

 

ថ្ងៃអាទិត្យ ៦ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាន៍ថា ថ្ងៃនេះខ្ញុំបានបំពេញកាតព្វកិច្ចបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ ឆ្នាំ២០២២នេះ រួចស្រេចបាច់ហើយក្នុងនាមជាពលរដ្ឋខ្មែរ។
ឯកឧត្តម អភិបាលខេត្ត សូមគោរពបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕