ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី កាញារីទ្ធ បានអញ្ជើញបោះឆ្នោត និងបំពេញកាតព្វកិច្ចជាពលរដ្ឋរួចហើយ

 

ថ្ងៃអាទិត្យ ៦ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី កាញារីទ្ធ បានអញ្ជើញបោះឆ្នោត និងបំពេញកាតព្វកិច្ចជាពលរដ្ឋរួចហើយ នៅសាលាបឋមសិក្សា ទួលគោក ( អតីត ពៅ អ៊ុំ )៕