«​ក្រោយ​ភ្លៀង​ មេឃ​ស្រឡះ​»​ 《ពិតជាលាភក្នុងគ្រោះ》សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ៥.០០០ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodian Idol បន្ទាប់មកក៏បានឧបត្ថម្ភថវិកា២លានរៀល ជូនជីដូនរបស់យុវជន ទុំ រដ្ឋា

 

ឆាក​ជីវិត​មាន​សប្បាយ កម្សត់​ ព្រាត់ប្រាស​ ផ្អែមល្ហែម​ ជូរចត់​ គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​នូវ​លក្ខណៈ​ទាំង​នេះ​បាន​ឡើយ​ ជា​ការ​ពិត​ណាស់​ ​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​ មនុស្ស​គ្រប់​រូប​តែង​តែ​ឆ្លង​កាត់​នូវ​ឧបសគ្គ​យ៉ាង​ច្រើន​រាប់​មិន​អស់​ ជួន​កាល​អាច​ធ្វើ​ឲ្យ​យើង​ដួល​ ឬ​អស់សង្ឃឹម​ ឬ​ក៏​អាច​លែង​ចង់​រស់​ទៀត​ក៏​ថា​បាន អ្វី​ដែល​សំខាន់​បំផុត​គឺ​ ត្រូវ​រក្សា​ជំហរ​និង​ជម្នះ​រាល់​ការ​លំបាក​ទាំងឡាយ​ដែល​កើត​មាន​ឡើង​ចំពោះ​មុខ​​។ ​ដូច​សុភាសិត​មួយ​ឃ្លា​លើក​ឡើង​ថា «​ក្រោយ​ភ្លៀង​ មេឃ​ស្រឡះ​»​។​

ដូចជាប្រវត្តិដ៏កម្សត់របស់យុវជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ឆ្លងកាត់ការលំបាកមកជាច្រើនជាកូនកំព្រារសនៅជាមួយជីដូន ដោយជីវភាព ទីទ័លក្រលំបាកពេក ទើបមករសនៅជាមួយគេនៅភ្នំពេញ ដោយទឹកចិត្តស្រឡាញ់សិល្បះដាក់ពាក្យប្រឡងចំរៀងជាច្រើនលើកច្រើនសារនៅតែមិនជាប់ដូចក្តីបំណងធ្វើឱ្យយុវជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ បាក់ទឹកចិត្តយ៉ាងខ្លាំងក្នុងឱកាសប្រឡងចំរៀងម្តងទៀតក្នុងឆ្នាំ២០២២ កម្មវិធី« Cambodian Idol » រដូវកាលទី៤វគ្គ Judge Audition ។

បើគិតឱ្យម៉តចត់ទៅនេះដូច 《ជាលាភក្នុងគ្រោះ》ធ្វើឱ្យដំណើរជីវិត របស់ យុវជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ កាន់តែអណ្តើត ដោយការប្រឡងធ្លាក់មួយសប្តាហ៍នេះឃើញថាអ្នកលេងបណ្ដាញសង្គមព្យាយាម វែកញែករកខុសត្រូវលើបេក្ខជន ទុំ សុវត្ថិ ជា មួយគណៈកម្មការទាំង៤រូបរបស់កម្មវិធី« Cambodian Idol » រដូវកាលទី៤វគ្គ Judge Audition ។
ន្ទាបប់ពីគណៈកម្មការសម្រេចជម្រុះបេក្ខជន ទុំ រដ្ឋា ហៅទុំ សុវត្ថិ ចេញពីកម្មវិធីនៅក្នុងវគ្គនេះដោយសំឡេងគាំ ទ្រ២និងមិនគាំទ្រ២ក៏ស្រាប់តែផ្ទុះការរិះគន់កម្មវិធីនេះចំពោះ គណៈកម្មការ ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា ដែលមិនបានបដិសេធ៕

យុវជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ បានប្រែមុខមាត់ឡើងវិញ បន្ទាប់ដែលទឹកភ្នែកជាច្រើន ស្រក់នៅមុខគណៈកម្មការទាំង៤រូប ចំកណ្តាលឆាកកម្មវិធី« Cambodian Idol » រដូវកាលទី៤វគ្គ Judge Audition ធ្វើឱ្យមហាជនផ្ទុះប្រតិកម្មយ៉ាងព្រោងព្រាត ស្រាប់តែថ្មីៗនេះ យុវជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ មានអ្នកជួយឧបត្ថម្ភយ៉ាងច្រើន អ្នកខ្លះឧបត្ថម្ភជាលុយ អ្នកខ្លះឧបត្ថម្ភ ផលិតបទចំរៀងឱ្យ អ្នកខ្លះផ្តល់ឱកាសការងារប្រាក់ខែយ៉ាងច្រើន រហូតដល់ សម្តេចទាំងទ្វេរគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ៥.០០០ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodian Idol ព្រមទាំងស្នើឲ្យបញ្ចប់ការឆ្លងឆ្លើយគ្នាពាក់ព័ន្ធការប្រឡងច្រៀងនៅលើបណ្តាញសង្គមផ្សេងៗ បន្ទាប់មកក៏បានឧបត្ថម្ភថវិកា២លានរៀល ជូនជីដូនរបស់យុវជន ទុំ រដ្ឋា ដែលបានចិញ្ចឹមបីបាច់យុវជនកំព្រាឪពុកម្តាយរូបនេះផងដែរ។ និងប្រាក់ឧបត្ថម្ភបានប្រគល់ជូនយុវជន ទុំ រដ្ឋា និងជីដូន រួចហើយ កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ តាមរយៈ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងជានាយិកាខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕