ឯកឧត្តម ហ៊ុន ម៉ានី ក្នុងថ្ងៃបិទបញ្ចប់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ បានលើកឡើងពីចំណុចសំខាន់ តើអ្វីជាសត្រូវសន្តិភាព?

 

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិកាកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានមានប្រសាសន៍លើកឡើងជាសំនួរចំណុចសំខាន់មួយ តើអ្វីជាសត្រូវសន្តិភាព? (១) នោះគឺសង្រ្គាម ដែលយើងបានឆ្លងកាត់ ជាអ្វីដែលប្រជាជនខ្មែរមិនចង់ឃើញសារជាថ្មីនោះទេ។ (២) នោះគឺភាពអនាធិបតេយ្យ ដែលបង្កដោយពួកខុបខិតជាមួយក្រុមជ្រុលនិយមមួយក្រុមតូច។ (៣) នោះគឺ គម្រោងការចេតនាអាក្រក់មកលើកម្ពុជា ក្រោមរូបភាពនៃអង្គការចាត់តាំងបដិវត្តពណ៌ដែលយើងបានឃើញចន្លោះ២០១៣និង២០១៤ ហើយរឿងនេះមិនត្រូវបំភ្លេច ភស្តុតាងជាក់ស្តែងដែលជាសម្តីពិត (របស់លោកគឹម សុខា) នោះឡើយ។ ចំណុចទាំងបីខាងលើនេះទាមទារអោយ ជំរំទេវតាយើង ត្រៀមខ្លួនការពារសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ។