មន្រ្តីជំនាញ ក.ប.ប សាខារាជធានីភ្នំពេញ ដកហូត ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៧.៨៩គីឡូក្រាម នៅផ្សាររតនាផ្លាហ្សារ

 

ភ្នំពេញ ÷ មន្រ្តីជំនាញ ក.ប.ប សាខារាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៧.៨៩គីឡូក្រាម ដែលបានដាក់លក់នៅផ្សាររតនាផ្លាហ្សារ ដើម្បីប្រាកដថាទំនិញដែលដាក់លក់ជូនប្រជាពលរដ្ឋមុនឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមមកដល់គឺមានសុវត្ថិភាពក្នុងការបរិភោគ ក៏ដូចជាប្រើប្រាស់ ៕

CATEGORIES
Share This