សមត្ថកិច្ច បង្រ្កាប បាន ឈ្មួញដឹកជញ្ជូនឈើជាង១០ឆ្នាំ ឈ្មោះ ព្រំ វុទ្ធី (ហៅធី) លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ បានបំភ្លឺ ករណី ឈ្មួញឈើ រកស៊ីខុសច្បាប់ មួយចំនួន យកឈ្មោះលោកទៅប្រើ

 

ខេត្តព្រះវិហារ ៖ ឈ្មួញ ដឹកឈើ បំផ្លាញឈើ ១០ឆ្នាំជាង ឈ្មោះ ព្រំ វុទ្ធី ហៅធី ត្រូវបាន សមត្ថកិច្ច បង្រ្កាបបាន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នៅត្រងចំណុចភូមិ កោះកំពង់លួង ឃុំរស្មី ស្រុករៀង ខេត្តព្រះ វិហារ។

សកម្មភាពចុះបង្រ្កាបឈ្មួញឈើខាងលើនេះ ដោយមានគោលការពីលោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ ខេត្តព្រះវិហារ ទើបបានបង្រ្កាបឈ្មួញរកស៊ីឈើ ១០ឆ្នាំជាងបាន។

តាមប្រភពព័ត៌មានដែលទីភ្ញាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី (HR News TV) ទទួលបានគឺលោកលោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ អមសាលាដំបូង ខេត្តព្រះវិហារ ដូចជាចេញសេចក្តី បំភ្លឺ លឿន ដោយមានឈ្មួញឈើរកស៊ីដុះស្លែមួយចំនួនយកឈ្មោះ លោកព្រះរាជអាជ្ញារង យកទៅប្រើ។ ឆ្លើយតបទៅនឹងមជ្ឃដ្ឋានជាតិ លោក ព្រះរាជអាជ្ញារង បានបញ្ជាក់ថា៖ មានក្រុមឈ្មួញ បានយកឈ្មោះរបស់ លោក ទៅប្រព្រឹត្ត រកសុីបទល្មើសខុសច្បាប់ នឹងបានធ្វើ អោយមហាជន មួយចំនួន មានការយល់ច្រលំមកលើរូបលោក។
លោកវុធ សាវី បានបញ្ជាក់ យ៉ាងច្បាស់ថា៖ រូបលោកមិនដែល មានបងប្អូន ឬសាច់ញាតិ រកសុីបទល្មើសព្រៃឈើ ខុសច្បាប់ឡើយ។ លោកថា ត្រឹមអាហារ ហូបចុក១ថ្ងៃ ៣ពេលនឹងរបស់ប្រើប្រាស់មួយចំនួន លោកអាច មានសមត្ថភាព មិនបាច់ទៅរកសុី របរខុសច្បាប់ឡើយ។ ជាមួយគ្នានោះផងដែរ លោក វុធ សាវី បានស្នើសុំ អោយ លោកប្រធានមន្ទី របរិស្ថានខេត្ត នឹងលោក នួន សុខុម នាយខណ្ឌ រដ្ឋបាលព្រៃឈើ បង្ក្រាបបទ ល្មើសព្រៃឈើ អោយប្រសិទ្ឋភាពផង៕