ចៅក្រមស៊ើបសួរ លោក អ៊ឹម វណ្ណៈ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ជនត្រូវចោទ សុធា អារុណ ពីបទ: ឆបោក, បទ រំលោភលើទំនុកចិត្ត, បទ រំលោភលើទំនុកចិត្តពិសេសអភិបាល ឬបុគ្គលផ្សេងទៀត, បទ ក្លែងបន្លំ និង បទ ប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១៩ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧, មាត្រា ៣៧៨, មាត្រា ៣៩១, មាត្រា ៣៩២, មាត្រា ៣៩៣, មាត្រា ៦២៦, មាត្រា ៦២៧, មាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទ សុធា អារុណ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អតីតនាយកប្រតិបត្តិនៃអង្គការសុវណ្ណកុមារ មានទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ៣៨៨អា ផ្លូវលេខ៦៣BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រពន្ធឈ្មោះ ពៅ ស្រីមុំ ជានិតិជន។
ជនត្រូវចោទ សុធា អារុណ អតីតនាយកប្រតិបត្តិនៃអង្គការសុវណ្ណកុមារ ដែលមើលការខុសត្រូវលើកុមារកំព្រា កុមារដែលគេបោះបង់ចោលរហូរជាង៥០នាក់។ ដោយការស្រេកឃ្លាន ធ្វើជនត្រូវចោទ សុធា អារុណ បានរំលោភសេពសន្ថវៈលើកុមារ មានភស្តុតាងនៃការធ្វើទារុណកម្មការរំលោភបំពានផ្លូវភេទលើកុមារ និងការឆបោក អស់រយៈពេល១៥ឆ្នាំ៕