មន្រ្តីជំនាញកោសលវិច័យខេត្តបាត់ដំង មិនទាន់បញ្ជាក់ឱ្យច្បាស់នោះទេ ថា ករណី ដែល ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ចំនួន ៥២ អង្គ/នាក់ មានអាការៈក្អួត ចង្អោរ រាគរូស បណ្តាលមកពីអ្វី

 

ខេត្តបាត់ដំបង ៖ ព្រះសង្ឃ និងពុទ្ធបរិស័ទ មានចំនួន ៥២អង្គ/នាក់ មានអាការៈ ក្អួតចង្អោរ ដែលគេសង្ស័ថា ពលចង្ហាន់បាញ់ហយ កើតឡើងនៅវត្តសំរោងលើ ឃុំឆ្នាលមាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ។

ករណី ខាងលើ នេះ មានព្រះសង្ឃចំនួន ៤អង្គពលរដ្ឋប្រុសស្រី ក្មេង ចាស់ ចំនួន ៤៨នាក់ ដែលគេសង្ស័ថាពុលបាញ់ហយ។

រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ កម្លាំងមន្រ្តីជំនាញកោសលវិច័យខេត្តបាត់ដំង បានចុះមកដល់ចំណុចទីតាំងកើតហេតុខាងលើធ្វើការពិនិត្យ ស្រាវជ្រាវ តែមិនទាន់បញ្ជាក់ឱ្យច្បាស់នោះទេ ថាករណីខាងលើបណ្តាលមកពីអ្វីទើបបាន ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ចំនួន ៥២ អង្គ/នាក់ មានអាការៈក្អួត ចង្អោរ រាគរូស យ៉ាងនេះ៕