ព្រះរាជាណាចក្រកម្ពុជា តាមបណ្តារាជធានីខេត្តមួយចំនួន អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ និងលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី០១-០៧ ខែមិថុនា ឆ្នាំ២០២២

 

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី០១ – ០៧ ខែមិថុនា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃសម្ពាធទាបដែលស្ថិតភាគខាងលើ ប្រទេសឡាវ នឹងប្រទេសវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីកម្រិតពីខ្សោទៅមធ្យម ។

ដោយមានបាតុភូតបែបនេះ ព្រះរាជាណាចក្រកម្ពុជា តាមបណ្តារាជធានីខេត្តមួយចំនួន អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ និងលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី០១ – ០៧ ខែឧសភា ឆ្នាំ២០២២៕

CATEGORIES
Share This