សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ លេខ :១០១ អនក្រ.បក ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្រេចកែសម្រួលកាត់ឆ្វៀល ដីតំបន់៣ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ទំហំ៣ ៤៤៨ហិកតា និង៧៧អា ដាក់បញ្ចូលមកតំបន់២ និងប្រគល់ជូនពលរដ្ឋ ចំនួន ១៦៥៨គ្រួសារ មានសិទ្ធប្រើប្រាស់និងអាស្រ័យផល៕