ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចុះពិនិត្យទីតាំងកម្មវិធី លើវឌ្ឍនភាពនៃការសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលជិតបានសម្រេចការសាងសង់ជាស្ថាពរ

 

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចុះពិនិត្យទីតាំងកម្មវិធី ក្រុមការងារបានពិនិត្យលើវឌ្ឍនភាពនៃការសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលជិតបានសម្រេចការសាងសង់ជាស្ថាពរ។ ​

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ ថា÷ ឆាប់ៗនេះ កីឡដ្ឋានកំពង់ស្ពឺ ដែលជាសមិទ្ធផលថ្មីសម្លាងមួយក្នុងចំណោមសមិទ្ធផលធំៗជាច្រើនទៀត នឹងត្រូវប្រគល់ជូនអ្នកខេត្តកំពង់ស្ពឺ ក៏ដូចប្រជាជនទូទៅប្រើប្រាស់សម្រាប់វិស័យកីឡា និងតម្រូវការចាំបាច់នានា។ ​កីឡដ្ឋាននេះមិនត្រឹមតែ ជាផ្នែកមួយនៃការពង្រឹងវិស័យកីឡាក្នុងខេត្តកំពង់ស្ពឺតែប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតជូនដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ បន្ថែមទៀតដែរថា÷
ការបន្តជ្រើសរើសគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមជាមួយគ្នាក្នុងការបន្តអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន៕