ឯកឧត្ដម ឃួង ស្រេង អភិបាល បាន​អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី​រាជការ និង​បុគ្គលិក​ របស់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត

 

រាជធានីភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី​រាជការ និង​បុគ្គលិក​សុខាភិបាល របស់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ​កងយោធពលខេមរភូមិន្ទ មេ​បញ្ជា​ការ​កងទ័ព​ជើង​គោក និង​ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹងជំងឺ​កូវីដ​-១៩៕