រកឃើញសារធាតុគិមី លើមឹកបកធំចំនួន ៦៨គីឡូក្រាម និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៤១.៩៥គីឡូក្រាម

 

ភ្នំពេញ ÷ មន្រ្តីជំនាញ ក.ប.ប សាខារាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីនៃមន្ទីរពិសោធន៍ និងមន្រ្តី នៃពាណិជ្ជកម្មរាជធានី ដើម្បី ធានាបាន និងការពារ សុខភាពអ្នកទិញ ផ្នែកម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ ក្នុងរាជធានីភ្នំពេញ ។

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដោយមន្រ្តីជំនាញខាងលើ បានសហការគ្នា ដើម្បីទប់ស្កាត់ បានយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ នាកាសបុណ្យប្រពៃណីចិន-វៀតណាម ចូលមកដល់ខាងមុខ ដើម្បីស្វែងរកទំនិញមិនមានអនុលោម នៅលើទីផ្សារ ជាហេតុធ្វើប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលទិញយកទៅបរិភោគ ។

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ខាងលើដដែល គឺមន្រ្តីជំនាញគ្រប់ផ្នែកក៏បានរកឃើញមិនមានអនុលោមភាពលើមឹកបកធំចំនួន ៦៨គីឡូក្រាម និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៤១.៩៥គីឡូក្រាម ។

មន្រ្តីជំនាញ ក.ប.ប សាខារាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីនៃមន្ទីរពិសោធន៍ និងមន្រ្តី នៃពាណិជ្ជកម្មរាជធានី ត្រូវបានដកហូតទំនិញទាំងអស់មករក្សារទុកដើម្បីធ្វើការកម្ទេចចោល និងពិន័យដល់ម្ចាស់ទំនិញផងដែរ ៕