ឧកញ៉ា លាន អាហ្រ្វីលគីនីន ជំពាក់លុយគេ៣ម៉ឺនដុល្លារ នេះបើយោងតាមគណនេយ្យហ្វេសប៊ុកមួយមានឈ្មោះ 《Sskharith Be》បានបង្ហោះកាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ដែលមានខ្លឹមសារថា÷
សូមជូនដំណឹងដល់ឈ្មោះ លាន អាហ្រ្វីលគីនីន ចូលខ្លួនមកដោះស្រាយបំណុលដែលជំពាក់ខ្ញុំ ដោយហេតុថា បុគ្គលខាងលើ បានចេញសែកអត់លុយ ហើយសន្យាម្ដងជាពីរដង តែមិនដែលចូលខ្លួនមកជួបដើម្បីដោះស្រាយបំណុលនោះទេ ។ បើលោកនៅតែមិនចូលខ្លួនមកដោះស្រាយទៀតនោះ ខ្ញុំនឹងដាក់ពាក្យបណ្ដឹងទៅផ្នែកព្រហ្មទណ្ឌ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន ។
សូមបញ្ជាក់ថា ឧកញ៉ា លាន អាហ្រ្វីលគីនីន បានចេញសែកស្អុយ សែកដែលគ្មានសាច់ប្រាក់ចំនួន ៣៥.០០០ដុល្លារ៕