ខេត្តព្រៃវែង ៖ សង្វៀនជល់មាន់មួយកន្លែងលេងភ្នាល់ដាក់លុយធំៗដែលគេស្គាល់ម្ចាស់ឈ្មោះ 《លោក យ៉ាន់ និងលោក អុន 》 បាននិងកំពុងដំណើរការលេងយ៉ាងរលូន ស្ថិតនៅក្នុងភូមិ ជើងទឹក ឃុំ រំចេក ស្រុក ព្រះស្តេច ខេត្ត ព្រៃវែង។
តាមប្រភពព័ត៌មាននៅក្នុងភូមិ ជើងទឹក បានឱ្យដឹងថាឈ្មោះ 《លោក ឌី》 ជាអ្នករត់ការចាប់ពីថ្នាកក្រោម រហូតថ្នាក់លើទើបសង្វៀនជល់មាន់យ៉ាងធំនេះបើកលេងបានដោយគ្មានអាជ្ញាធរ សមត្ថកិច្ចក្នុងមូលដ្ឋានទៅរំខាន៕