រោងចក្រ 《ស៊ីកូ》មានហេតុការអគ្គីភ័យឆាបឆេះបណ្តាលឱ្យឆេះ ម៉ូតូកម្មករ-កម្មការិនីអស់ចំនួន៤១គ្រឿង ស្ថិតនៅក្នុងរោងតំបន់សេដ្ឋកិច្ចពិសេសមែនហាធេន ក្រុងបាវិត ខេត្តស្វាយរៀង កាលពីវេលាម៉ោង១ជាងរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។
យោងតាមប្រភពព័ត៌មាន ចេញពីកន្លែងកើតហេតុបានឱ្យដឹងថា ចំនួនម៉ូតូសរុបចំនួន ៤១គ្រឿង ឆេះខូចខាតទាំងស្រុងចំនួន៣០គ្រឿង និងឆេះខូចខាតធម្មតាចំនួន១១គ្រឿង។ បច្ចុប្បន្ន នេះ សមត្ថកិច្ច និងថៅកែរោងចក្រ កំពុងស្រាវជ្រាវ និងរកមូលហេតុករណីឆាបឆេះខាងលើ៕