ភ្នំពេញ ៖ ល្ងាច ថ្ងៃអង្គារ ៩ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូគណ:កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ មកពីចូលរួមទទួលទង់SEA Games 2023 នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។
សម្តេចពិជ័យសេនា ទៀ បាញ់ ដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញ ដោយនាំមកទង់ SEA Games និងកីឡាករ កីឡាការិនីជ័យលាភីមេដាយមាស៩ មេដាយប្រាក់១៣ មេដាយសំរឹទ្ធ៤១ ប្រកបដោយសុវត្ថិភាព៕