ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិត ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ៣៨ករណី ជាប្រភេទអូមីក្រុង និងអ្នកជាសះស្បើយថ្មីចំនួន ១៧នាក់ និងអ្នកស្លាប់ថ្មីចំនួន ០នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍ ២៩៧ករណី និងករណីនាំចូលឆ្លងថ្មីចំនួន ០៩នាក់ និងករណីឆ្លងថ្មីក្នុងសហគមន៍ ២៩នាក់ សុទ្ធតែជាករណីបំប្លែងថ្មី អូមីក្រុង (Omicron) សម្រាប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។
ករណីសរុបទូទាំងប្រទេស 《កូវីដ-១៩》និងករណីបំប្លែងថ្មី អូមីក្រុង (Omicron) ៖
អ្នកឆ្លងសរុប= ១២១,១៨៨នាក់
អ្នកជាសះស្បើយសរុប= ១១៧,៣០៣នាក់
អ្នកស្លាប់= ៣,០១៥នាក់
អ្នកដំណើរពីបរទេសចំនួន ២០,៣០៧នាក់៕
គូរបញ្ជាក់ថា សម្រាប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ០នាក់ ៕