នៅរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធី “រាត្រីកម្ពុជា” (CAMBODIA NIGHT) ដែលរៀបចំដោយក្រុមហ៊ុន WorldBridge Group។
អ្នកឧកញ៉ាសៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានរៀបចំរាត្រីសមោលសកម្ពុជា (Cambodia Night) ដើម្បីបង្ហាញពីផលិត ផលខ្មែរ ពិសេសមុខម្ហូបខ្មែរចំនួន១១មុខ ជូនដល់វាគ្មិនអន្តរជាតិ ដែលបានអញ្ជើញចូលរូមកិច្ចប្រជុំកំពូល នៃវេទិការពិភពលោក ឆ្នាំ២០២២ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ ពិធីដ៏មានអត្ថន័យនោះ ត្រូវបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនរាជរដ្ឋាភិបាលកម្ពុជា និងវាគ្មិននៃវេទិកាពិភពលោកជាច្រើនរូប ៕