ក្មួយស្រី សម្តេចតេជោ ហ៊ុន សែន ឈ្មោះ ហ៊ុន ចាន់ថុល បានជួយឧបត្ថម្ភ ម៉ូតូម៉ាក Scopy មួយគ្រឿង និងថវិកាចំនួន ២០០ដុល្លារ ដល់យុវជនម្នាក់ដែលជិះកង់ចូលរួមដង្ហែឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ 

 

ក្មួយស្រី សម្តេចតេជោ ហ៊ុន សែន ឈ្មោះ ហ៊ុន ចាន់ថុល បានជួយឧបត្ថម្ភ ម៉ូតូម៉ាក Scopy មួយគ្រឿង និងថវិកាចំនួន ២០០ដុល្លារ ដល់យុវជនម្នាក់ដែលជិះកង់ទឹកមុខញញឹមពោរពេញទៅដោយឆន្ទះចូលរួមដង្ហែក្បួនគណបក្សប្រជាជនកម្ពុជា។

រូបថតបីសន្លឹកជិះកង់របស់យុវជនឈ្មោះ វឿន តុលា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងមានការចែកចាញតាមបណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើនរហូតរូបថតបីសន្លឹករបស់យុវជន វឿន តុលា មានការចាប់អារម្មណ៍ពីសម្តេចតេជោ ហ៊ុន សែន ក្នុងក្តីអាណិតដោយយុវជនម្នាក់នេះពិតជាមានឆន្ទះពិត ទើបបានសម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ពេញទៅដោយអត្ថន័យថា÷
កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិតែ
ទឹកចិត្តកូនមិនក្រទេ ទឹកមុខកូនពោរពេញដោយស្នាមញញឹម បង្ហាញថាគណបក្សប្រជាជនជារបស់ប្រជាជនហើយក៏ជារបស់កូនដែរដែលកូន
ត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ។

សូមបញ្ជាក់ថា យុវជនឈ្មោះ វឿន តុលា មានជីវភាពក្រីក្រយ៉ាងខ្លាំង ដោយបច្ចុប្បន្នយុវជនម្នាក់នេះស្នាក់នៅផ្ទះជួលភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងមានបងប្អូន ១០នាក់ ឪពុកបានទទួលមរណភាព ចំណែកម្តាយ ដើរស៊ីឈ្នួលលាងចាន និងបោកគក់ខោអាវឲ្យគេ៕