ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សមាជិកមជ្ឈឹមបក្សកុម្មុយនីស្ត និងជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹនធើ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

 

រាជធានីភ្នំពេញ ៖ ថ្ងៃអង្គារ ៩ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម TRAN VIET TRUONG សមាជិកមជ្ឈឹមបក្សកុម្មុយនីស្ត និងជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹនធើ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៕