សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធ ផ្សារ កំពង់ពពិល ស្ថិតនៅក្នុងភូមិ កំពង់ពពិល ឃុំ កំពង់ពពិល  ខេត្ត ព្រៃវែង

 

ខេត្តព្រៃវែង ៖ ព្រឹកថ្ងៃអង្គារ ៩ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម វណ្ណា បានដឹកនាំក្រុមការងារ អមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ចូលរួមសម្ភោធ ផ្សារ កំពង់ពពិល ស្ថិតនៅក្នុងភូមិ កំពង់ពពិល ឃុំ កំពង់ពពិល ស្រុក ពារាំង ខេត្ត ព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា ៕