ព្រះរាជាណាចក្រកម្ពុជា តាមបណ្តារាជធានីខេត្តមួយចំនួន អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ និងលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី២៥ – ៣១ ខែឧសភា ឆ្នាំ២០២២

 

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី២៥ – ៣១ ខែឧសភា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយលើភាគខាងជើង ប្រទេសថៃ និងប្រទេសឡាវ ជាមួយនឹងខ្យល់មូសុងនិរតីកម្រិតមធ្យម។

ដោយមានបាតុភូតដូចនេះ ព្រះរាជាណាចក្រកម្ពុជា តាមបណ្តារាជធានីខេត្តមួយចំនួន អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ និងលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី២៥ – ៣១ ខែឧសភា ឆ្នាំ២០២២៕