រុស្ស៊ី បានព្រមាន ថា មន្ត្រីអាមេរិកកាំង និងឥស្សរជនអាមេរិកចំនួន ៩៦៣នាក់ ព្រមទាំងលោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក មិនអនុញ្ញាតិឱ្យចូលប្រទេសរុស្ស៊ីជាដាច់ខាត ដើម្បីឆ្លើយតប អាមេរិកបានប្រមូលផ្តុំគ្នាដាក់ទណ្ឌកម្មមកលើប្រទេសរុស្ស៊ី។
រុស្ស៊ី បានបានរាប់ចូលបញ្ជីរួមមាន សមាជិកព្រឹទ្ធសភាអាមេរិកភាគច្រើន សមាជិកសភា មន្រ្តីរដ្ឋាភិបាលបច្ចុប្បន្ន អ្នកកាសែត បុគ្គលិកយោធា អ្នកតស៊ូមតិ ពលរដ្ឋ មន្រ្តីយោធា នាយកប្រតិបត្តិ និងសូម្បីបុគ្គលិកមួយចំនួនដែលបានស្លាប់។
បញ្ជី នេះ បានរាប់បញ្ចូល តាំងពីអ្នកដែលបានស្លាប់ មានដូចជា លោក John McCain សមាជិកព្រឹទ្ធសភា និងនាយករងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិ Melissa Drisko ដែលអ្នកទាំងពីរនាក់បានស្លាប់នៅឆ្នាំ២០១៨ និងលោក Mike Pompeo អតីតរដ្ឋមន្ត្រីការបរទេសក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ក៏ត្រូវបញ្ចូលក្នុងបញ្ជីនេះផងដែរ មូលហេតុពីមុនលោកបាននិយាយជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន អំពីការជ្រៀតជ្រែករបស់ខ្លួននៅក្នុងការបោះឆ្នោតអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្សីបាននិយាយថា «អ្នកដែលត្រូវបានហាមប្រាម រួមមានទាំងអ្នកដែលបានចូលរួមញុះញង់ ប្រឆាំងនឹងរុស្សី និងបានបន្ថែមថាទណ្ឌកម្មប្រឆាំងរុស្ស៊ីគឺជាការចាំបាច់ និងបានដឹកនាំដើម្បីធ្វើឱ្យរបបអាមេរិកដែលកំពុងកាន់អំណាច ដែលព្យាយាមដាក់ បទបញ្ជាពិភពលោកផ្អែកលើច្បាប់បែបអាណានិគម ដល់ប្រទេសដទៃទៀត។