សម្តេចតេជោ ហ៊ុន សែន÷ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អឺរ៉ុបប្រមាណ២១០០នាក់ សម្តេច បានមានប្រសាសន៍ ការដក EBA ពីអឺរ៉ុប មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ

 

សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អឺរ៉ុបប្រមាណ២១០០នាក់ សម្តេច បានមានប្រសាសន៍ ថា ÷
ទាក់ទងទៅនឹងវិស័យសេដ្ឋកិច្ចសម្តេចតេជោ ហ៊ុន សែន បានបានមានប្រសាសន៍ថា ការដក EBA ពីអឺរ៉ុប មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ។ សម្ដេចតេជោបញ្ជាក់ថា របាយការណ៍បានបង្ហាញថា ឆ្នាំកន្លងទៅកម្ពុជា ទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុប សម្រេចបានជាង ៤ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជា នាំចេញទៅអឺរ៉ុប មានទឹកប្រាក់ជាង៣ពាន់លានដុល្លារ។ សម្តេចតេជោបានមានប្រសាសន៍ថា វិស័យកាត់ដេរកំពុងមានសកម្មភាពល្អប្រសើរ ខណៈការបញ្ជាទិញមានការកើនឡើង ក្នុងនោះរោងចក្រប្រមាណ ៥០០ កំពុងបង្កើនម៉ោងក្នុងការផលិតផងដែរ៕