សម្តេចតេជោ ហ៊ុន សែន មានការគាំទ្រ ស្វាគមន៍ យ៉ាងកក់ក្តៅ ពីសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ប្រមាណជាង២១០០នាក់

 

នៅរាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ២២:៣០ យប់(ម៉ោងនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា) ត្រូវនឹងម៉ោង ៥:៣០នាទីរសៀល(ម៉ោងនៅទីក្រុង Zurich ប្រទេសស្វីស) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អឺរ៉ុបប្រមាណ២១០០នាក់។

មុននឹងចាប់ផ្ដើមសំណេះសំណាលជាមួយបងប្អូនខ្មែរនៅសហគមន៍អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនដល់ប្រជាពលរដ្ឋខ្មែរអស់ដែលបាននឹងកំពុងរស់នៅនៅអឺរ៉ុប។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុប ដែលបានផ្តល់ការគាំទ្រ គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះសម្តេច និងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចផ្ទាល់៕