ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃសៅរ៍ ៦ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងមន្រ្តីគ្រប់ជាន់ថ្នាក់ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន់ ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ បានអញ្ជើញចូលរួមដង្ហែបើកយុទ្ធនាការឃោសនាបោះឆ្នោតដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕