ឧ​ត្ត​ម​សេនីយ៍​ទោយោធា​ផ្កាយ​ពីរ​ ហេង សារ៉ាន់ បានយកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯង ស្លាប់ ដោយមូលហេតុមានជំងឺ​ប្រចាំកាយ គឺ ក្រពះ ពោះវៀន​រាំរៃ

 

ភ្នំពេញ​ ៖ ឧ​ត្ត​ម​សេនីយ៍​ទោ ហេង សារ៉ាន់ បានធ្វើ​អត្តឃាត​ដោយកាំភ្លើងខ្លីបាញ់​សម្លាប់​ខ្លួនឯង​នៅជាប់​នឹ​របង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភូមិសាស្ត្រ​យោធា ផ្លូវ​ហាយ​ធិ​ច ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ ។

​សពរងគ្រោះឈ្មោះ ហេង សារ៉ាន់ មានឋាន្តរសក្តិជាឧ​ត្ត​ម​សេនីយ៍​ទោយោធា​ផ្កាយ​ពីរ​ មានអាយុ​៥០ ឆ្នាំ ជា​នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភូមិសាស្ត្រ​យោធា​ និងមានទីកន្លែងកំណើត​នៅ​ភូមិ​ អំពៅព្រៃ ឃ៉ំ​ ចំបក់ ស្រុក​ ស្វាយជ្រុំ ខេត្ត​ ស្វាយរៀង និងទីលំនៅ​បច្ចុប្បន្ន​ស្ថិតនៅ​ផ្ទះ​លេខ​១៣៩ ផ្លូវ​ហាយ​ធិ​ច ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន​ចេញពីគ្រួសារសពបានឱ្យដឹងថា ការស្លាប់របស់ ឧ​ត្ត​ម​សេនីយ៍​ទោយោធា​ផ្កាយ​ពីរ​ ហេង សារ៉ាន់ មូលហេតុបានបាញ់សម្លាប់ខ្លួនឯងដោយមាន​ជំងឺ​ប្រចាំកាយ គឺ ក្រពះ ពោះវៀន​រាំរៃ។

​យោងតាមប្រភពព័ត៌មានចេញពីលោក​វេជ្ជបណ្ឌិត នង សុ​វណ្ណា​រ័ត្ន គ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងថា លោក ហេង សារ៉ាន់ ពិតជា​ធ្វើអត្តឃាត​ដោយ​បាញ់​សម្លាប់ខ្លួន​ឯងនឹង​អាវុធខ្លី​ពិតប្រាកដ​មែន​៕

CATEGORIES
Share This