ប្រធាន គ.ជ.ប ប្រទេសកម្ពុជា បានទទូលជួបលោកជំទាវ ខាមិន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងមន្រ្តីកាទូតជាន់ខ្ពស់នៃស្ថានទូតបារាំង ស្ថានទូតសាធារណឆែក ស្ថានទូតស៊ុយអែត និងស្ថានទូតហុងគ្រី ដើម្បីពិភាក្សាការងារការបោះឆ្នោតនៅកម្ពុជា នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ

 

ប្រធាន គ.ជ.ប ឯកឧត្តម ប្រាជ្ញ ចន្ទ បានទទួលជួបគណៈប្រតិភូសហភាពអឺរ៉ុបដឹកនាំដោយលោកជំទាវ ខាមិន ម៉ូរេណូ (Ms Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងគណៈប្រតិភូអមដំណើរដែលជាមន្រ្តីកាទូតជាន់ខ្ពស់នៃស្ថានទូតបារាំង ស្ថានទូតសាធារណឆែក ស្ថានទូតស៊ុយអែត និងស្ថានទូតហុងគ្រី ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជា ដែលត្រូវប្រព្រឹត្តិទៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ៕