បញ្ជូនខ្លួន មេបញ្ជាការរងអាវុធហត្ថខេត្តតាកែវ ០១នាក់ និងបក្សពួក ០១នាក់ទៀត ទៅអង្គភាពប្រឆាំងអំពើពុករលួយ
កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញសេចក្តីប្រកាសព័ត៌មានក្រោយពីមន្ត្រីនគរបាលយុត្តិធម៌ បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន ពាក់ព័ន្ធនឹងនាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៣រូប។
បញ្ជូនជនសង្ស័យឈ្មោះ ង៉ែត ចាន់ធី និងឈ្មោះ ស៊ិន សុវណ្ណារិទ្ធ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ពីបទ (ទទួលប្រាក់ជាថ្នូរមិនបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៉ើបអង្កេត)។ ចំពោះឈ្មោះ លុយ សារ៉ុម ហៅ លុយ សារុំ មិនមានពាក់ព័ន្ធនឹងបទល្មើសស៉ីសំណូក ប៉ុន្តែបុគ្គលរូបនេះគ្មានការទទួលខុសត្រូវចំពតតួនាទី ភារកិច្ច បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវវិញ ដើម្បីអនុវត្តវិន័យទណ្ឌកម្ម។
CATEGORIES ព័ត៌មានជាតិ