គូសង្សារវ័យក្មេង១គូរ ស្លាប់ក្នុងអណ្តាតភ្លើង បន្ទាប់ពីបុរសជាអ្នករត់តាក់ស៊ីបើកបុករបាំងថ្មចែកទ្រូងផ្លូវក្រឡាប់ជាច្រើនជុំ
ខេត្តកណ្តាល : គូសង្សារវ័យក្មេង១គូរ ស្លាប់ក្នុងអណ្តាតភ្លើង បន្ទាប់ពីបុរសជាអ្នករត់តាក់(ម៉ាកអាព្រូស) ស៊ីសង្ស័យងោកមួយភាំង ក៏រេចង្កូតបុករបាំងថ្មចែកទ្រូងផ្លូវក្រឡាប់ជាច្រើនជុំ បណ្តាលអោយឆេះស្លាប់មនុស្សប្រុសស្រី២នាក់ នឹងអ្នកបើកបររងរបួសធ្ងន់ម្នាក់ អាណិតតែកូនតូចស្រីអង្គុយរង់ចាំមើលម្ដាយនៅមុខក**ាមឈូស។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នេះ ស្ថិតនៅលើផ្លូវជាតិលេខ២១អា ក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សពរងគ្រោះមានឈ្មោះ ខៃ សោភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងឈ្មោះ ធី ស្រីលីន ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិរកាកោង ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
សមត្ថកិច្ចជំនាញនៃអធិការក្រុងតាខ្មៅបានចុះទៅដល់ធ្វើការវាស់វែង នឹងបានធ្វើកោសល្យវិច័យសព រួចធ្វើការប្រគល់សព ទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕