ឃាត់ខ្លួនមេបញ្ជាការរងអាវុធហត្ថខេត្តតាកែវ និងមន្រ្តីអាវុធហត្ថ២នាក់ទៀត មកសួរនាំនៅអាវុធហត្ថលើផ្ទៃប្រទេស ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងអាវុធហត្ថខេត្តតាកែវ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី និងមន្រ្តីអាវុធហត្ថ២នាក់ទៀត មានលោក លុយ សារុំ នាយសេនាធិការអាវុធហត្ថស្រុកត្រាំងកក់ និងលោក ស៊ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀនខេត្ត ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។

គួរបញ្ជាក់ផងដែរថា លោកវរសេនីយ៍ឯក ង៉ែត ចាន់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ទទួលផែនស្រាវជ្រាវ និងបង្ក្រាបបទល្មើសជាច្រើនឆ្នាំ ប៉ុន្ដែក្រោយមកបានផ្លាស់ឲ្យទៅទទួលផែនប្រតិបត្តិការវិញ។
ក្រោយការឃាត់ខ្លួនមន្ត្រីអាវុធហត្ថទាំង៣នាក់នៅខេត្តតាកែវ  ហេីយត្រូវបានបញ្ជូនទៅបន្ដសួរនាំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល មុននឹង
បញ្ជូនមកសួរនាំនៅអាវុធហត្ថលើផ្ទៃប្រទេស បន្តទៀត៕

ប្រភព : Fresh News

CATEGORIES
Share This