Update មេ Team 22 និងកូន Team សរុប៣នាក់ នៅខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ខ្លួនបានហើយ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ

Update មេ Team 22 និងកូន Team សរុប៣នាក់ នៅខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ខ្លួនបានហើយ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការឃាត់ខ្លួនក្រុមទំនើងទាំងនេះ បានធ្វើឡើងនៅភូមិក្រាំងខ្វាវ ឃុំរការកោះ ស្រុកគងពីសី។

ប្រតិបត្តិការបង្ក្រាបក្មេងទំនើង ដែលដាក់រហ័សនាមខ្លួនឯងជា Team22 បានធ្វើឡើង បើទោះបីពួកគេមិនទាន់ប្រព្រឹត្តបទល្មើសក៏ដោយ ប៉ុន្តែពួកគេបានបង្ហោះអួត និងសំញ៉ែងពីភាពខ្លាំងរបស់ខ្លួននៅតាម TikTok និងប្រកាសចង់វាយជាមួយគូជម្លោះ ដែលជាការប៉ុនប៉ងបង្កសកម្មភាពបទល្មើសតាមមូលដ្ឋាន។

នៅពេលនេះកម្លាំងអាវុធហត្ថកំពុងតាមយកកូន Team ម្នាក់ទៀត ដែលកំពុងគេចខ្លួន។

CATEGORIES
Share This