ស្នងការខេត្តព្រៃវែង នឹងស្រាយបំភ្លឺករណីផ្ទុះអាវុធនៅ«កអណ្តើក» និងបានបញ្ជាក់ថា នគរបាលព្រៃវែងមិនបានបំផ្ទុះអាវុធនោះទេ!
ស្នងការខេត្តព្រៃវែង នឹងស្រាយបំភ្លឺករណីផ្ទុះអាវុធនៅ«កអណ្តើក» និងបានបញ្ជាក់ថា នគរបាលព្រៃវែងមិនបានបំផ្ទុះអាវុធនោះទេ!
បើយោងតាមគណនីផេកផ្លូវការរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្ងៃនេះនគរបាលខេត្តព្រៃវែងនឹងស្រាយបំភ្លឺករណីផ្ទុះអាវុធនៅ«កអណ្តើក» កាលពីម្សិលលម្អិតតែម្តង។ សូមជួយអាននិងស្តាប់ឱ្យអស់ផង! បញ្ជាក់ : នគរបាលព្រៃវែងមិនបានបំផ្ទុះអាវុធនោះទេ!
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចបាញ់ស្រោចលើរថយន្តរបស់ប្រជាពលរដ្ឋ បង្កឱ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចនៅចំណុចកើតហេតុនោះ។ មតិជាច្រើនមានការរិះគន់មកលើសមត្ថកិច្ចខេត្តព្រៃវែងដោយមានការខឹងសម្បាយ៉ាងខ្លាំងទង្វើរបាញ់ស្រោចមកលើរថយន្តប្រជាពលរដ្ឋដោយពួកគាត់មិនបានដឹងថាជាសមត្ថកិច្ចខេត្តផ្សេង។
ហេតុការខាងលើមានការបង្ហោះតៗគ្នាជាច្រើនទើបដឹងថាកម្លាំងមកពីខាងណា ជាអ្នកបាញ់មកលើរថយន្តប្រជាពលរដ្ឋជាច្រើនគ្រាប់ទៅវិញ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ ស្តើង ស៊ីណា ដែលជាសមាជិកគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជីវិតគ្រួសារខ្ញុំ៥នាក់ ស្នងការខេត្តព្រៃវែងផុសកឱ្យប្រជាពលរដ្ឋភ្ញាក់ផ្អើល? បាញ់ជិត២០គ្រាប់ហើយច្រតចង្កេះ គំហកសង្រ្គប់ប្អូនខ្ញុំឱ្យក្រាបទាំងគ្នាកំពុងបាក់ឆ្អឹងដៃ បាញ់ហើយគ្មានជាប់ខ្នោះសូម្បីម្នាក់ ដើរទិញបាយស៊ីធ្វើព្រងើយ យកកាំភ្លើងគំរាមពូខ្ញុំ ចុងក្រោយប្រើពាក្យចុះបង្រ្កាបជនល្មើសច្រលំ (បាញ់ត្រូវអ្នកទិញអេតចាយ ត្រង់ខ្នង មន្ទីពេទ្យស្វាយរៀងមិនទទួល បញ្ជូនទៅមន្ទីពេទ្យកាល់ម៉ែត្រ តាខ្ញុំរបួសត្រងម្រាមដៃ)។