ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និង លោកជំទាវ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទយុទ្ធនាការក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលចុះពិនិត្យព្យាបាលជំងឺជូនប្រជាជនក្នុងឃុំទាំង8 ស្រុកកោះសូទិន ខេត្តកំពង់ចាម

 

ថ្ងៃអាទិត្យ ១៥ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និង លោកជំទាវ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទយុទ្ធនាការក្រុមពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាជនក្នុងឃុំទាំង8 ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និង លោកជំទាវ អញ្ជើញប្រគល់ជូននូវរថយន្តពេទ្យសង្រ្គោះបន្ទាន់ ពីសំណាក់ឯកឧត្តម បណ្ឌិត ជា រតនា ជូនប្រជាជនទុកជាការប្រើប្រាស់ជាប្រយោជន៍រួមផងដែរ៕