កម្លាំងនគរបាលក្រុងតាខ្មៅ និងប៉ុស្តិ៍តាខ្មៅ បានជិះប្រដេញតាមជនសង្ស័យលួចម៉ូតូជិះរត់ មកដល់ផ្លូវ១១០ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ២នាក់ទៀតរត់គេចខ្លួនបាត់
ចេញផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយទីភ្នាក់ងារសារព័ត៌មាន អេចអរញូស៍ធីវី(HR NEWS TV)
ករណីអំពើលួច(ម៉ូតូ)កើតហេតុនៅថ្ងៃទី១៦ខែ ធ្នូឆ្នាំ២០២៤ វេលាម៉ោង១២និង២០នាទី នៅចំណុចផ្លូវ២១០ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់៖
-ឈ្មោះ ជៅ សុខ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនិស្សិត។
ជនសង្ស័យ០៣នាក់៖
១-ឈ្មោះ គុយ សុលីកា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
-មានសារធាតុញៀនក្នុងទឹកនោម(+)។
២-ឈ្មោះ សីហា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរមិនពិតប្រាកដ(គេចខ្លួន)។
៣-មិនស្គាល់ឈ្មោះ ភេទប្រុសប្រហែលអាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរមិនពិតប្រាកដ(គេចខ្លួន)។
វត្ថុតាងចាប់យក៖
-ម៉ូតូមួយគ្រឿងម៉ាកHonda C125ពណ៌ខ្មៅ សេរី២០១៧ ស្កាកលេខភ្នំពេញ១GK២០០០(របស់ជនរងគ្រោះ)។
អំពីអង្គហេតុ៖
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនចតទុកនៅខាងមុខហាងលក់កាម៉េរ៉ាសុវត្ថិភាពផ្លូវ២១០ភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយភ្លេចដកកូនសោរម៉ូតូ។ លុះមកដល់វេលាកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យ០៣នាក់ប្រុស២នាក់ស្រី១នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់ពណ៌ខ្មៅមកឈប់នៅខាងមុខហាង ហើយជនសង្ស័យម្នាក់ជាស្រីបានចុះទៅលួចម៉ូតូជនរងគ្រោះជិះចេញទៅ ពេលនោះជនរងគ្រោះបានចេញមកទាន់ហើយស្រែកថាចោរៗផ្អើលអស់ប្រជាពលរដ្ឋព្រមទាំងកម្លាំងនគរបាលក្រុងតាខ្មៅនិងប៉ុស្តិ៍តាខ្មៅ បានជិះដេញតាមរហូតដល់ស្តុបផ្លូវ១១០ក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាស្រី្ត ចំនែកជនសង្ស័យ២នាក់ទៀតបានជិះរត់គេចខ្លួនបាត់ទៅ។
តាមការសាកសួរជនសង្ស័យបានឆ្លើយថាខ្លួននិងបក្ខពួក២នាក់ទៀតពិតជាបាននាំគ្នាលួចម៉ូតូរបស់ជនរងគ្រោះខាងលើ ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី។