សមត្ថកិច្ចខណ្ឌដង្កោ បង្ហាញមុខជនសង្ស័យចំនួន១២នាក់ ស្រីម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់) និងប្រើអំពើហិង្សាក្នុង០២ករណីផ្សេងៗគ្នា
សមត្ថកិច្ចខណ្ឌដង្កោ បង្ហាញមុខជនសង្ស័យចំនួន១២នាក់ ស្រីម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់) និងប្រើអំពើហិង្សាក្នុង០២ករណីផ្សេងៗគ្នា
ករណីទី១ សមត្ថកិច្ចខណ្ឌដង្កោបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០១និង៣០នាទី ប្រព្រឹត្តនៅចំណុចគល់ស្ពានព្រែកជ្រៃ ផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញដោយឃាត់ខ្លួនជនសង្ស័យ០៧នាក់(ស្រីម្នាក់)ដោយការប្រើអំពើហិង្សា (ប្រើដុំថ្មគប់ និងកាំបិតប៉័ងតោដេញកាប់ជនរងគ្រោះ)។
ករណីទី២ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៣និង៣០នាទីសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ដោយការប្រើអំពើហិង្សា (ប្រើដុំថ្មគប់ និងដាវកែច្នៃកាប់ជនរងគ្រោះ) ប្រព្រឹត្តនៅចំណុចគល់ស្ពាន ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
វត្ថុតាងរួមមាន ស្លាកលេខម៉ូតូចំនួន០៣ កាំបិតប៉័ងតោចំនួន០១, ដាវកែច្នៃ០១ដើម,ទូរស័ព្ទដៃចំនួន០៣គ្រឿង ម៉ូតូចំនួន០៧គ្រឿង ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្រៅពីសកម្មភាពខាងលើ ក្រុមជនសង្ស័យបានធ្វើសកម្មភាពប្លន់ម៉ូតូនៅខណ្ឌមានជ័យចំនួន០២ករណីថែមទៀត។